CHEATCHEAKONKHMER

..........................................

CHEATCHEAKONKHMER

សូមស្វាគមន៍

CHEATCHEAKONKHMER

ប្លុកជាតិជាកូនខ្មែរ សូមស្វាគមន៍
Subscribe For Free Updates!

We'll not spam mate! We promise.

September 21, 2015

ប្រេតទាំង១២ពួក

រូបភាព និងអត្ថន័យ
 ទាញយក 


August 12, 2015

គន្លឹះជោគជ័យក្នុងការតែងនិពន្ធ

១. កត្តាអ្វីខ្លះដែលជួយឲ្យអ្នកនិពន្ធសម្រេចជោគជ័យ?
            ក្តីប្រាថ្នារបស់អ្នកនិពន្ធគ្រប់រូបគឺចង់សម្រេចជោគជ័យជាអ្នកតែងនិពន្ធ ចង់ឲ្យមហាជនទទួលស្គាល់និងលើកតម្កើងស្នាដៃរបស់ខ្លួន
តែមានអ្នកនិពន្ធតិចតួចបំផុតដែលអាចដណ្តើមបេះដូងអ្នកអានចាប់តាំងពីស្នាដៃដំបូងរបស់ខ្លួន។ ក្រៅពីនេះអ្នកនិពន្ធខ្លះត្រូវនិពន្ធជាច្រើនរឿង
ទម្រាំតែមហាជនកត់សម្កាល់និងចងចាំឈ្មោះរបស់ខ្លួនបាន ឯអ្នកខ្លះប្រឹងតែងនិពន្ធដែរ តែបានត្រឹមតែមានឈ្មោះថាជាអ្នកនិពន្ធម្នាក់ប៉ុណ្ណោះ
មិនអាចក្លាយជាអ្នកនិពន្ធអស្ចារ្យក្នុងបេះដូងមហាជនបានឡើយ។ ក្នុងសម័យសកលភាវូបកម្មនេះវប្បធម៌មនុស្សជាតិបានសាយភាយឆ្លងគ្នា
ទៅវិញទៅមក ធ្វើឲ្យមហាជនមានគំនិតបញ្ញាកាន់តែខ្ពស់។ កត្តានេះធ្វើឲ្យអ្នកនិពន្ធដែលចង់សម្រេចជោគជ័យត្រូវតែមានគំនិតច្នៃប្រឌិតឲ្យ
ទាន់សម័យដូចគ្នាផងដែរ។
            ក្រៅពីទេពកោសល្យផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ​ មានកត្តាសំខាន់ៗមួយចំនួនដែលជួយឲ្យស្នាដៃនិពន្ធទទួលបានការគាំទ្រពីអ្នកអាន។​
កត្តាទាំងនេះមានដូចជា៖
១. ផ្តល់ខ្លឹមសារ ឬគំនិតថ្មីៗដែលមានប្រយោជន៍ : មានទស្សនៈខ្លះនិយាយថា "ពេលអានសៀវភៅអ្វីមួយទៅឃើញមានកំហុស
វេយ្យាករណ៍ច្រើន ខ្ញុំនឹងបោះសៀវភៅចោលភ្លាម" ប៉ុន្តែខ្ញុំមិនគិតបែបនេះទេ ព្រោះបើអត្ថបទនិពន្ធនោះមានខ្លឹមសារសំខាន់ មានគំនិតថ្មីៗ
​ មានប្រធានបទដែលយើងស្រេកឃ្លានចង់ដឹង យើងពិតជាតាមដានទាល់តែអស់សង្ស័យជាមិនខាន។ ដូច្នេះកំហុសវេយ្យាករណ៍បន្តិចបន្តួច
ពុំមែនជាកត្តាសំខាន់ទីមួយនោះទេ(ករណីនេះបណ្ណាធិការអាចជួយសម្រួលឲ្យបាន) ផ្ទុយទៅវិញ គឺសៀវភៅដែលពុំមានខ្លឹមសារគ្រប់គ្រាន់
ឯណោះទេទើបធ្វើឲ្យមនុស្សគិតថា "គ្មានអ្វីគួរឲ្យអាន" នោះ។
ដើម្បីឆ្លើយតបនឹងតម្រូវការនេះតើអ្នកនិពន្ធត្រូវមានអ្វីខ្លះ?
-​ ចំណេះដឹងនឹងបទពិសោធ : ទទួលបានការស្វះស្វែងរៀនសូត្រជាប្រចាំ អាន ស្ដាប់ សង្កេត គិត ស្រាវជ្រាវ កត់ត្រា សន្សំ ដើម្បីឲ្យ
ឃ្លាំងចំណេះមានទំហំកាន់តែធំ ជួយឲ្យយើងមានទិន្នន័យច្រើនយ៉ាងសម្បូរបែបលើប្រធានបទដែលយើងសរសេរ (បើចេះភាសាបរទេស
ថែមទៀតកាន់តែល្អ)។
- រៀនសូត្រពីគំរូស្នាដៃនិពន្ធល្បីៗ (ទាំងស្នាដៃនិពន្ធជាតិនិងអន្តរជាតិ) : ស្នាដៃគុណភាពរបស់អ្នកនិពន្ធល្បីៗសុទ្ធតែផ្តល់គំនិតនិងមេរៀន
ល្អៗជាច្រើនដល់យើង ម៉្យាងជួយឲ្យយើងវាយតម្លៃដឹងថាខ្លួនឯងស្ថិតនៅត្រង់ចំណុចណា អ្នកខ្លាំងនៅត្រង់ចំណុចណា យើងនៅខ្វះអ្វីខ្លះ
ត្រូវអភិវឌ្ឍលើផ្នែកអ្វីខ្លះដើម្បើឈានទៅដល់ចំណុចខ្លាំងនោះ។ ការសុំពាក្យណែនាំដោយផ្ទាល់ពីអ្នកនិពន្ធល្អៗដែលគេពេញចិត្តជួយយើង
នោះក៏ជាប្រការមួយដ៏ប្រសើរផងដែរ។
- មានរូបារម្មណ៍​ មានគំនិតសំយោគ : ចេះប្រមូលគំនិតផ្សេងៗយកមក ផ្សំ ជាគំនិតថ្មីមួយដែលល្អប្រសើរជាងមុន។ មតិខ្លះយល់ថាអ្នក
និពន្ធត្រូវតែពូកែស្រមើស្រមៃ តែខ្ញុំយល់ថា ការស្រមើស្រមៃតែម៉្យាងមិនគ្រប់គ្រាន់ទេ លុះត្រាតែគេមានទិន្នន័យឬគំនិតផ្សេងៗឲ្យបានច្រើន
ជាមុនសិន។ ឧទាហរណ៍ បើយើងស្គាល់រទេះសេះនិងស្គាល់គ្រឿងម៉ាស៊ីន យើងអាចស្រមៃទៅដល់រថយន្តដែលផ្សំដោយរបស់ទាំងពីរ
តែបើយើងមិនស្គាល់របស់ពីរនេះពីរមុនទេ យើងក៏ពិបាកនឹងស្រមៃដល់រថយន្តដែរ។
២. រកឲ្យឃើញចំណុចពិសេសរបស់ខ្លួន : បទនិពន្ធមានច្រើនប្រភេទដូចជាបទយកការណ៍ កំណាព្យ រឿងខ្លី ប្រលោមលោក
(មនោសញ្ចេតនា ស៊ើបសង្កេត ផ្សងព្រេង...) ទស្សនវិជ្ជា ប្រវត្តិសាស្រ្ត ចិត្តវទ្យា... ដែលអ្នកនិពន្ធម្នាក់មិនអាចពូកែគ្រប់យ៉ាងបានទេ។
ប្រធានបទដែលត្រូវសរសេរត្រូវឲ្យស្របនឹងជំនាញឬចំណុចពិសេសរបស់ខ្លួន។ អ្នកខ្លះអាចពូកែសរសេរបទយកការណ៍ប៉ុន្តែមិនប្រាកដ
ថាអាចមកសរសេរប្រលោមលោកមនោសញ្ចេតនាបានល្អទេ។ មុននឹងសរសេរពីអ្វីមួយ យើងត្រូវស្គាល់ ចំណូលចិត្ត ភាពប៉ិនប្រសប់
របស់ខ្លួន ហើយ ដឹងរឿងនោះឲ្យច្បាស់លាស់។ សុំកុំចង់សរសេរឲ្យបានល្អគ្រប់រឿង ព្រោះធម្មជាតិផ្តល់ទេពកោសល្យឲ្យយើង
មិនដូចគ្នាទេ ការព្យាយាមសរសេរពីអ្វីដែលពុំមែនជាធម្មជាតិរបស់យើង ឬសរសេរអ្វីដែលយើងមិនចេះច្បាស់វានឹងធ្វើឲ្យយើងគ្មានក្តីសុខ
ក្នុងការសរសេរ មិនសប្បាយចិត្តនឹងសរសេរ ស្នាដៃចេញមកមិនបានល្អ គ្មានរសជាតិ។
៣. មានសិល្បៈក្នុងការប្រើភាសា ឃ្លាប្រយោគ​ និងការរៀបលំដាប់លំដោយ :  
- ប្រើឃ្លាប្រយោគឲ្យងាយល់បំផុត : សូមកុំបារម្ភ សូម្បីតែឲ្យបណ្ឌិតឬសាស្ត្រចារ្យអានក៏ដោយ ប្រការដែលអ្នកអានគ្រប់រូបចង់បាន
ដូចៗគ្នាគឺ សេចក្តីដែលងាយស្រួលយល់បំផុត។ ជួនកាលការផ្តោតទៅលើវោហាសាស្រ្តលើសពីខ្លឹមសារអាចធ្វើឲ្យមានការភ័ន្តច្រឡំ
អត្ថន័យ ឬធ្វើឲ្យអ្នកអានត្រូវចំណាយពេលច្រើនដោយមិនចាំបាច់ក្នុងការស្វែងយល់។
- រៀបលំដាប់លំដោយគំនិតឬសាច់រឿង : ដោយសារតែស្នាដៃនិពន្ធជាផលិតផលពីការគិត ដូច្នេះបើស្នាដៃនិពន្ធគ្មានរបៀប
​គ្មានលំដាប់លំដោយ នោះជាការបង្ហាញថាវិធីគិតរបស់យើងក៏គ្មានរបៀបដូចគ្នា ដែលវានឹងធ្វើឲ្យពិបាកស្វែងយល់ខ្លឹមសារទៅ
តាមនោះដែរ។ ប្រការសំខាន់ក្នុងការរៀបលំដាប់លំដោយ គឺលំដាប់សាច់រឿង ជំពូក វគ្គ ឬចំណងជើងតូចៗឲ្យជាប់ទាក់ទងគ្នាបានល្អ។
- សមស្របតាមកម្រិតអ្នកអាន : ប្រធានបទនីមួយៗតែងមានគោលដៅសម្រាប់អ្នកអានប្រភេទណា។ ហេតុនេះ ពាក្យ សំនួនវោហារ
ឃ្លោងឃ្លា ត្រូវឲ្យសមស្របតាមកម្រិតអ្នកអានដែលជាគោលដៅ។
- ខ្លី ល្មម : ពុំមែនមានន័យថាឲ្យកាត់អត្ថន័យឬពាក្យមួយចំនួនចោលទេ គ្រាន់តែកាត់ខ្លឹនសារណាដែលមានលក្ខណៈច្រំដែលចេញ
ឬរួមបញ្ចូលមកកន្លែងតែមួយ។
"អ្នកនិពន្ធដ៏ពូកែសរសេររឿងស្មុគស្មាញមួយឲ្យក្លាយជារឿងងាយស្រួល សុំកុំយករឿងងាយស្រួលទៅធ្វើឲ្យស្មុគស្មាញ"
៤. មានពេលវេលា និងការព្យាយាម : អ្នកនិពន្ធត្រូវតែមានពេលវេលាសិក្សាវិធីសាស្រ្តតែងនិពន្ធ និងត្រូវហ្វឹកហាត់ជាប្រចាំ
ទោះបីជាអាចនិពន្ធបានល្អក៏ដោយ។ សុំកុំភ្លេចថា បើយើងនិពន្ធកាន់តែច្រើន យើងក៏និពន្ធបានកាន់តែល្អតាមលំដាប់នោះដែរ។
៥. គោរពក្រមសីលធម៌វិជ្ជាជីវៈ  អ្នកត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈដូចជា៖
            1. រក្សាក្តីសុចរិត មិនលម្អៀង មិនលាក់បំបាំងការពិតឬសាច់រឿងដែលត្រូវសរសេរ។
            2. កុំបំពានលើសិទ្ធអ្នកដទៃ កុំបង្កការក្តៅក្រហាយដល់អ្នកដទៃដោយឥតប្រយោជន៍។
            3. មិនធ្វើជាឧបករណ៍របស់អ្នកដទៃ មិនសរសេរដើម្បីតែប្រយោជន៍ខ្លួនឯងនិងបក្សពួកដោយខ្វះសច្ច
            4. ប្រើភាសាសុភាពរាបសា កុំប្រីភាសាផ្តេសផ្តាសបើគ្មានអ្វីចាំបាច់
            5. ត្រូវប្រយ័ត្នប្រយែងក្នុងការផ្តល់គំនិតឬទស្សនៈ សរសេរនូវអ្វីមានប្រយោជន៍ បណ្តុះគំនិតល្អៗ មិនសរសេរពីអ្វីដែលធ្វើឲ្យ
អ្នកអានយល់ច្រឡំលើផ្លូវខុស​ ឬបើមានត្រូវបញ្ជាក់ឲ្យច្បាស់លាស់ថាអ្វីល្អអ្វីមិនល្អជាប់ជាមួយផង ឧទាហរណ៍ពេលមានតួអង្គណា
មួយលោតទឹកសម្លាប់ខ្លួនដើម្បីភក្តីភាពស្នេហា​ យើងគួរតែមានចំណុចមួយបញ្ជាក់ថា "ទង្វើបែបនេះជារឿងឆោតល្ងង់" ពុំមែនឲ្យចប់
ត្រឹមតែរឿងលោតទឹកប៉ុណ្ណោះទេ។
២. តើយើងអាចវាយតម្លៃស្នាដៃនិពន្ធទៅលើទិដ្ឋភាពអ្វីខ្លះ?
1. តម្លៃផ្តល់ឲ្យសង្គម:
- ផ្តល់ការកម្សាន្ត​​ :  អានជក់ចិត្តដិតអរម្មណ៍ ជ្រួតជ្រាបទៅដល់ជម្រៅចិត្ត ចង់តាមដាន ជួយលើកកម្ពស់ផ្នែកអរម្មណ៍និងបុគ្គលិកលក្ខណៈ
របស់អ្នកអាន។
- ផ្តល់បញ្ញាគំនិត​​​ : ផ្តល់ចំណេះដឹង ផ្តល់គតិបណ្ឌិតនិងដំបូន្មានប្រៀនប្រដៅឲ្យកាន់តែភ្លឺស្វាងឲ្យអ្នកអានមានការអភិវឌ្ឍផ្នត់គំនិត
ទៅរកផ្លូវល្អ។
- ផ្តល់បញ្ញាចិត្ត : ស្មារតីសតិសម្បជញ្ញៈ ស្មារតី​មនសិការ ជួយលើកម្លាំងចិត្ត បណ្តុះមនោសញ្ចេតនាសកល (មានការរតស៊ូលះបង់)
ផ្លាស់ប្តូរទំលាប់មិនល្អ ហ្វឹកហាត់ឆ្លើយតបទៅនឹងប្រតិកម្មផ្សេងៗយ៉ាងសមរម្យ។
2. តម្លៃលើផ្នែកអក្សរសាស្រ្ត : មាន​សិល្បៈក្នុងការប្រើភាសានិងការអធិប្បាយខ្លឹមសារ (ប្រើភាសាបានរលូន ឆាប់យល់
អានមិនធុញ ស្របតាមគោលការណ៍វេយ្យាករណ៍)
3. តម្លៃលើការគិត : គិតជាប្រព័ន្ធ (មានតក្កៈ​ តថភាព ហេតុផលមួយនាំទៅរកហេតុផលមួយទៀត) មានទស្សនវិស័យវែងឆ្ងាយ
មានគំនិតផ្តួចផ្តើមច្នៃប្រឌិត។
៣. ចំណុចខ្លាំងនិងស្ទីលរបស់ខ្លួន
ចំណុចខ្លាំង : គឺទម្រង់និងប្រភេទនិពន្ធដែលខ្លួនចូលចិត្ត ហើយអាចសរសេរបានល្អ​ សរសេរទៅធ្វើឲ្យរំភើបជក់ចិត្ត និង
ប៉ិនប្រសប់ជាងគេ​​ ដូចជា​អ្នកអាចពូកែកំណាព្យ សរសេរបទវិភាគ បទយកការណ៍ អធិប្បាយពត៌មាន គំនិតទស្សនៈ រឿងនិទាន
រឿងខ្លីៗ ប្រលោមលោក ដែលមានប្រភេទផ្សេងៗដូចជាប្រភេទស៊ើបអង្កេត មនោសញ្ចេតនា ផ្សងព្រេង ។ល។
ស្ទីលក្នុងការសរសេរ : គឺវិធីប្រើពាក្យពេចន៍ឃ្លាប្រយោគ វោហារ ពាក្យគន្លឹះផ្តោះផ្តង លេបខាយ ឬអ្វីមួយដែលជាលក្ខណៈរបស់ខ្លួន
រួមទាំងបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈ និងអត្តសញ្ញាណរបស់ខ្លួនក្នុងការសរសេរ ឧទាហរណ៌ដូចជា៖
- ខ្លះចូលចិត្តសរសេរឃ្លាប្រយោគងាយៗ តែមានន័យជ្រៅៗ
- ខ្លះចូលចិត្តពិពណ៌នាយ៉ាងល្អិតល្អន់ បង្ហាញរូបភាពច្បាស់ៗ​ ប្រើភាសាទន់ភ្លន់...
- ខ្លះចូលចិត្តប្រើភាសាមានលក្ខណៈជាទ្រឹស្តី បែបគំនិតខ្ពស់ៗ
- ខ្លះចូលចិត្តនិយាយភាសាសាមញ្ញ និយាយកំប្លែងលេងទៅតាមសម្រួល
- ខ្លះចូលចិត្តលាក់បង្កប់ទស្សនៈ គំនិតប្រាជ្ញាសម្រាប់ឲ្យគិត
- ខ្លះមានវិធីសរសេរប្លែកៗ ថ្មីៗ ដែលខុសប្លែកពីអ្នកដទៃ
            បើមានវិធីសរសេរដែលថ្មីប្លែកពីគេ​ ស្នាដៃរបស់អ្នកនឹងត្រូវបានគេចាប់អារម្មណ៍មិនខាន។ ស្ទីលរបស់អ្នកគឺជាលក្ខណៈសម្គាល់
ពិសេសដែលមិនមែនជារបស់អ្នកដទៃ។ អ្នកនិពន្ធម្នាក់ៗ ត្រូវមានស្ទីលដ៏លេចធ្លោរបស់ខ្លួនឯង។
តើត្រូវស្វែងរកចំណុចខ្លាំងនិងស្ទីលរបស់ខ្លួនដូចម្តេច?
1.​ អានសៀវភៅគ្រប់ប្រភេទឲ្យបានច្រើន​ : ពេលបានអានសៀវភៅច្រើន យើងនឹងអង្កតដឹងថា តើសៀវភៅប្រភេទណាដែលយើង
ចូលចិត្តអានជាងគេ? តែមិនមែនមានន័យថាអ្នកត្រូវចំលងស្ទីលពីគេនោះទេ គឺដើម្បីយកមកកែសម្រួល ច្នៃប្រឌិត​រកស្ទីលជាលំនាំរបស់
ខ្លួនឯងប៉ុណ្ណោះមិនគួរដើរតាមលំនាំរបស់គេគ្រប់យ៉ាងនោះទេ។
2. ហ្វឹកហាត់សាកល្បងស្ទីលផ្សេងៗ : ដើម្បីឲ្យដឹងថាខ្លួនពូកែក្នុងស្ទីលណា
3. ឲ្យអ្នកដទៃជួយវាយតម្លៃ : មិត្តភក្តិ ឬបុគ្គលជំនិត
4. កត់ត្រាចំណុចខ្លាំង និងចំណុចខ្សោយ នៅពេលសាកល្បងក្នុងស្ទីលនីមួយៗ
5. សិក្សាពីចំណូលចិត្ត បុគ្គលិកលក្ខណៈរបស់ខ្លួន ដើម្បីឲ្យដឹងថាជាមនុស្សប្រភេទណា ឧទាហរណ៍ ចូលចិត្តនិយាយលេង
អណ្ដែតអណ្តូង ជាអ្នកអប់រំ...
6. រកឲ្យឃើញឆន្ទៈ ឬកម្លាំងបណ្តាលចិត្ត : ការតែងនិពន្ធបែបណាដែលធ្វើឲ្យយើងចូលចិត្តសរសេរបំផុត?
7.​ រកឲ្យឃើញចំណាប់អារម្មណ៍ពិសេសរបស់ខ្លួន​ : ចូលចិត្តគិតពីអ្វីក្នុងជីវិតប្រចាំថ្ងៃ? កំណាព្យ ទស្សនៈ ប្រលោមលោក
បទចម្រៀង...​ ការរកឃើញចំណាប់អារម្មណ៍អាចឲ្យយើងរកស្ទីលរបស់ខ្លួនឃើញ។
8.​ វាស់ស្ទង់ពីចំណេះដឹងរបស់ខ្លូន
            ឧទាហរណ៍ បើចូលចិត្តសរសេរពីរឿងព្រេងអ្នកត្រូវដឹងថា តើខ្លួនមានចំណេះដឹងខាងប្រវតិ្តសាស្រ្តកំរិតណា? បើចូលចិត្ត
សរសេររឿងស៊ើបអង្កេត តើអ្នកដឹងពីល្បិចកលចោរ ចេះដឹងអំពីយុទ្ធវិធីនិងបច្ចេកវិទ្យារបស់ក្រុមប៉ូលិសដល់កម្រិតណា? បើសរសេរពី
រឿងប្រលោមលោកតើអ្នកយល់ដឹងពីសង្គមដល់កម្រិតណា តើបុគ្គលិកលក្ខណៈចរិតនិស្ស័យរបស់មនុស្សមានប៉ុន្មានប្រភេទ? យល់ដឹង
ពីចិត្តវិទ្យាមនុស្សដល់កម្រិតណា និងជាពិសេសតើអ្នកយល់ដឹងពីដំណើរការប្រលោមលោកថ្នាក់ជាតិនិងអន្តរជាតិដើរទៅដល់ណា
ហើយដឹងពីស្ថានភាពខ្លួនឯងកំពុងស្ថិតនៅចំកន្លែងណា? មុន? ក្រោយ? កណ្តាល?
"ជីវិតប្រៀបដូចជារឿងនិទានដូច្នោះដែរ មិនសំខាន់ថាវាវែងឬខ្លីយ៉ាងណានោះទេ តែវាសំខាន់នៅត្រង់ថា​
តើវាល្អដល់កម្រិតណា?"
៤. សិល្ប៍វិធីក្នុងការសរសេរដើម្បីទាក់ទាញចិត្តអាន
ច្បាប់ទី1 : មានចំណេះដឹងគ្រប់គ្រាន់
  • ដឹងពីរឿងដែលត្រូវសរសេរ... សរសេរពីរឿងដែលខ្លូនដឹង
            អ្នកនិពន្ធពូកែៗដែលអាចសម្រេចជោគជ័យ លុះត្រាតែ
            -​ ដឹងថាខ្លួនសរសេរអំពីអ្វី មានគោលបំណងអ្វី បានប្រយោជន៍អ្វីខ្លះ មានក្របខណ្ឌត្រឹមណា?
            - អ្វីទៅដែលជាខ្លឹមសារសំខាន់ ឬគោលគំនិតចម្បង?
            - និពន្ធក្នុងទម្រង់អ្វី (ជាដំបូន្មាន សម្រាប់អានកែកម្សាន្ត ឬជាក្បួនតម្រា...។ល។)
            - និពន្ធសម្រាប់អ្នកអានប្រភេទណា (ក្មេងឬចាស់ ប្រុសឬស្រី អ្នករកស៊ីអ្វី ចេះដឹងកម្រិតណា?)
            បើមិនទាន់ស្គាល់ស្នាដៃរបស់ខ្លួនពិតប្រាកដនៅឡើយ តើនឹងឲ្យអ្នកអាន ស្គាល់អ្នកម្តេចនឹងបាន?
ម៉្យាងទៀត អ្នកត្រូវសរសេរអំពីរឿងដែលខ្លួនឯងដឹង ប៉ិនប្រសប់ មានអំណះអំណាងគ្រប់គ្រាន់ បើខ្លួនចេះស្ទើរ មិនជំនាញ
ស្នាដៃរបស់អ្នកពិតជាមិនអាចទិញទឹកចិត្តអ្នកអានបានឡើយ។
  • ចេះបំពេញកង្វះខាតផ្នែកចំណេះដឹង អារម្មណ៍ ចេះឲ្យច្រើនជាងអ្នកដទៃ ចេះពីអ្វីដែលគេមិនទាន់ចេះ
    សរសេរពីអ្វីដែលគេមិនទាន់សរសេរ :
            ទោះបីជាអ្នកសរសេររឿងអ្វីក៏ដោយ បើសរសេរពីអ្វីដែលគេសរសេររួច ហើយ ស្នាដៃអ្នកនឹងឥតប្រយោជន៍ លើកលែងតែអ្នកមាន
អ្វីៗដែលពិសេសជាងអ្នក​មុន លើសពីអ្នកមុន ដោយយកអ្វីដែលគេមានរួចហើយ មកបន្ថែមបំពេញឲ្យមានលក្ខណៈស៊ីជម្រៅ ប្លែកពីមុន
មានគំនិតផ្សេងពី  មុន ដោយពុំទាន់មាននរណានឹកឃើញ។
នេះជាប្រការដែលធ្វើឲ្យស្នាដៃនិពន្ធរបស់អ្នកមានភាពលេចធ្លោ គួរឲ្យចាប់អារម្មណ៍។
ច្បាប់ទី ២ : ខ្លីៗ ច្បាស់ៗ សាមញ្ញ... តែចាក់ចំៗ
ការសរសេរ មិនចាំបាច់ត្រូវប្រើពាក្យពិបាកៗ ជ្រៅៗ ឬប្រើភាសាខ្ពង់ខ្ពស់អស្ចារ្យអ្វីឡើយ​ តែត្រូវឲ្យវាមានលក្ខណៈខ្លីៗ មិនវែងអន្លាយ
មិនតឃ្លាតប្រយោគសន្ធឹកសន្ធាប់មិនចេះចប់មិនចេះហើយ រហូតដលល់អានចប់នៅតែមិនយល់ដដែល។ សំណេរត្រូវឲ្យមានភាព
ច្បាស់លាស់ មិនស្រពេចស្រពិលឲ្យអ្នកអានងាយយល់​ មិនតានតឹង មិនធុញទ្រាន់។
ច្បាប់ទី ៣ : មានយុទ្ធសាស្រ្តក្នុងការសរសេរ ធ្វើឲ្យស្នាដៃមានសម្រស់ ត្រូវមានភាពវៃឆ្លាតក្នុងការសរសេរ និងប្រកប
ដោយចិត្តសាស្រ្ត
- ចេះធ្វើការបរិយាយឲ្យឃើញរូបភាព​ ធ្វើឲ្យអ្នកអានជក់អារម្មណ៍ ចង់តាមដានជាមួយអ្នកនិពន្ធ ភាសាមានទម្ងន់ មានហេតុផល
មានលក្ខណៈអាចទៅរួច។
- ចេះប្រើតិចនិច ប្រើវិធីប្លែកៗដើម្បីបង្កើនសម្រស់ (មិនដដែលៗ) ធ្វើឲ្យស្នាដៃមានភាពសម្បូរបែប មានកន្លុកកន្លៀត មិនធុញទ្រាន់
(ឧ : បរិយាយពីសកម្មភាពក្នុងផ្ទះ ៖ យើងអាចរៀបរាប់ពីពេលកំពុងបរិភោគបាយ ពេលខ្លះទៀតរៀបរាប់ពេលអង្គុយក្នុងសួន និង
ផ្លាស់ប្តូរទៅតាមអ្វីដែលយើងយល់ថាវាជួយឲ្យមានបរិយាកាសប្លែកៗ...។ល។)
- ការនិពន្ធប្រភេទខ្លះ តម្រូវឲ្យមានឧទាហរណ៍ ការបង្ហាញរូបភាព ការបញ្ជាក់ចំណុចសំខាន់ៗ ឬប្រើ Font អក្សរផ្សេងៗគ្នា ដើម្បី
ងាយស្រួលក្នុងការសង្កេតជាដើម។
- រៀបលំដាប់លំដោយឲ្យរលូន មានទំនាក់ទំនងគ្នាជាហូរហែរ មិនធ្វើឲ្យវង្វេង។
- បង្កើតទំនាក់ទំនងជាមួយអ្នកអាន ឲ្យអ្នកអានបានរួមចំណែកជាមួយ ដូចជា ការដាក់សំណួរ ការដាក់ជាពាក្យស្លោកឲ្យត្រិះរិះពិចារណ
ឬដាក់ជាល្បែងល្បងប្រាជ្ញាផ្សេងៗជាដើម។
ច្បាប់ទី ៤ : គិតឲ្យអស្ចារ្យ
  • គិតក្រៅព្រំដែន បំបែកគំនិតចាស់
            ពេលខ្លះអ្នកគួរតែហ៊ានសរសេរនូវអ្វីដែលប្លែកពីគំនិតចាស់ៗផងដែរ។ ការដែលបង្កើតវិធីថ្មីៗដែលមិនដូចអ្នកដទៃវា
នឹងជួយឲ្យស្នាដៃនិពន្ធយើងត្រូវបានគេឆាប់ចាប់អរម្មណ៍។
            ឧ : គេនិយមសរសេររឿងមនោសញ្ចេតនាបែបផ្អែមល្ហែម តែយើងអាចសរសេរពីភាពទន់ជ្រាយរបស់មនុស្សស្រី យើងគួរ
លើកយកមកសរសេរអំពីភាព  រឹងប៉ឹងទៅវិញ...។ល។
  • មានគំនិតផ្តួចផ្តើម
            បើអ្នកគិតដូចៗគេ ស្នាដៃរបស់ក៏បានត្រឹមតែជាស្នាដៃធម្មតាទូទៅប៉ុណ្ណោះ។ មានវិធីពីរយ៉ាង
            1. ដើរតាមគេ (បើដើរតាមផ្លូវចាស់ វាអាចនឹងងាយស្រួល តែវាសល់តែកាកសំបកប៉ុណ្ណោះ)
            2. រកផ្លូវថ្មី (វាពិបាកជាង តែយើងមានសិទ្ធទទួលបានកំណប់ធំ)
  • ប្រើការស្រមើស្រមៃ ប្រើរូបារម្មណ៍
តាមធម្មតាយើងរស់នៅលើលោកនៃការពិត ដែលអ្វីៗមានលក្ខណៈដដែលៗធ្វើឲ្យយើងធុញទ្រាន់។ ពេលខ្លះយើងគួរបណ្តែតអារម្មណ៍ឲ្យ
អណ្តែតត្រសែតដល់ពិភពនៃការស្រមើស្រមៃណាមួយតាមរយៈ ការតែងនិពន្ធ ដែលធ្វើឲ្យអ្នកអានបានអណ្តែតផុតពីលោកនៃការពិត ទៅ
ដល់លោកនៃក្តីស្រមៃ។ ពេលនោះ គេអាចនឹងជក់ចិត្តជាមួយនឹងការស្រមើស្រមៃរបស់អ្នកផងដែរ ( ឧ : រឿងចម្លែកៗ មានហោះហើរ
មានសិល្ប៍ មានមនុស្សភពផ្សេង មានឧបករណ៍ទំនើបដែលលោកមិនទាន់មាន)។
ក្តីស្រមើស្រមៃនិង ហ្វិនតាស៊ី (Fantacy) ក៏ជាការផ្លាស់ប្តូរបរិយាកាសចម្លែកៗឲ្យជីវិតម៉្យាងដែរ។
"ជាញឹកញាប់ណាស់ដែលរូបារម្មណ៍បាននាំយើងទៅដល់លោកមួយដែលពុំមានការពិត តែបើពុំមានរូបារម្មណ៍ទេ យើង
ក៏មិនអាចបានទៅដល់ទីណាឡើយ" (ខាល សាកេន)
  • ការច្នៃប្រឌិត ត្រឡប់ចុះត្រឡប់ឡើង : របស់តែមួយតែមានវិធីប្រើច្រើនយ៉ាង
            យើងត្រូវចេះប្រមែប្រមូលអ្វីៗនៅជុំវិញខ្លួន យក​មកប្រើឲ្យមានប្រយោជន៍បំផុតសម្រាប់ការតែងនិពន្ធ។ ឧ : រត់យ៉ាងលឿន
ដាក់មេប្រូច រត់ផាសក្រញាំ រត់បាតជើងសព្រាត រត់ប្រាសអាយុ...

ច្បាប់ទី ៥ : សំណេររស់រវើក សំណេរមានពិភពផ្ទាល់ខ្លូន ទាញអ្នកអានឲ្យចូលទៅនៅក្នុងសៀវភៅ
            ​អ្នកត្រូវធ្វើឲ្យអ្នកអានវេញអារម្មណ៍បញ្ចូលជាមួយពាក្យពេចន៍ ភាសាដែលអ្នកបានសរសេរឲ្យអ្នកអានកើតមានរូបភាពនៅ
ក្នុងចិត្ត ទទួលដឹងអំពីរសជាតិ ក្លិន សូរសំឡេង..នឹងទទួលអារម្មណ៍ថាខ្លូនកំពុងស្ថិតនៅក្នុងសាច់រឿង។
ច្បាប់ទី ៦ : គិតនិងសរសេរទៅតាមវិញ្ញាណរបស់អ្នកអាន
            អ្នកត្រូវផ្តាច់ខ្លូនចេញពីអារម្មណ៍របស់ខ្លូនឯង ជំនួសដោយអារម្មណ៍អ្នកអានមកវិញ ឬបើសរសេរពីគំនិតខ្លួនឯងក៏
ត្រូវតែដាក់គំនិតអ្នកអានយកមកផ្ទៀងផ្ទាត់ផងដែរ។ ស្វែងយល់ពីគំនិតនិងអារម្មណ៍ដែលអ្នកអានចង់បាន ផ្តល់នូវចម្លើយ
គ្រប់យ៉ាងដែលគេត្រូវការ យកអារម្មណ៍អ្នកអានមកធ្វើជាគោល បើយកអារម្មណ៍ខ្លួនឯងមកធ្វើជាគោល អ្នកមុខជាសរសេរទុក
សម្រាប់អានតែខ្លូនឯងជាមិនខាន។
"ត្រូវនិយាយពីអ្វីដែលគេចង់ស្ដាប់ មិនមែននិយាយពីអ្វីដែលខ្លួនចង់និយាយនោះទេ"
ច្បាប់ទី ៧ : ជឿជាក់លើអ្វីដែលខ្លួនសរសេរ
            បើអ្នកសរសេរមិនជឿខ្លួនឯងផង តើឲ្យអ្នកដទៃគេជឿដូចម្ដេចបាន?
ច្បាប់ទី ៨ : សរសេរនិងលើកបង្ហាញទៅតាមបែបរស់របស់ខ្លួនឯង
អ្នកត្រូវស្មោះត្រង់នឹងខ្លួនឯង ហ៊ានបង្ហាញនូវអ្វីជារបស់ខ្លួន មិនចាំបាច់ទៅធ្វើតាមត្រាប់អ្នកដទៃនោះទេ ព្រោះការធ្វើត្រាប់តាមអ្នកដទៃ
វាអាចនឹងធ្វើឲ្យស្នាដៃរបស់អ្នកទៅជាពុំសូវមានតម្លៃ។
ច្បាប់ទី ៩ : មានសិល្បៈ មានវោហាសាស្រ្ត
            ស្គាល់ពាក្យយ៉ាងសម្បូរបែប ចេះលេងសម្តី ប្រើវេហារ ចេះប្រើមនោភាព ការសរសេរអ្វីៗត្រង់ភ្លឹង វាប្រៀបដូចជាចម្រៀង
អត់ភ្លេងដូច្នោះដែរ។
ឧ : ឈប់និយាយ! ក្នុងករណីខ្លះយើងមិននិយាយ ស្ងៀម! បិទមាត់! ឬបិទចំពុះ! បើមិននិយាយពិរោះជាង!
- ការឧបមា : ដូចជា ប្រៀបដូចជា ហាក់បីដូចជា ដូចទៅនឹង...
- ការប្រើពាក្យផ្ទុយ : ចុះនរកទាំងរស់ ស្ថានសួគ៌លោកិយ៍ ចោរចិត្តជា...
- សង្កត់ទម្ងន់ : យំទាល់តែទឹកភ្នែកក្លាយជាស្ទឹង...
- បញ្ចូលអារម្មណ៍ទៅលើវត្ថុឬធម្មជាតិ : សំណើចចំអកនៃព្រហ្មលិខិត យកមេឃជាសាក្សី...
- ប្រើឈ្មោះកំណត់ : ទេពអប្សរប្រចាំសាលា...
- ប្រើនាមសំគាល់ : ស្រុកទឹកអប់ (ប្រទេសបារាំង) ស្រុកត្បូងពេជ្រ (ប៉ៃលិន)

ច្បាប់ទី ១០ : សរសេរ​ចេញពីជម្រៅចិត្ត ប្រកបដដោយសេរីភាពពេញទី (គ្មានជំពាក់នរណា)
អ្នកត្រូវចេះគោរពទឹកចិត្តនឹងអារម្មណ៍របស់ខ្លួន ការសរសេរទាំងបង្ខំចិត្ត វាមិនហុចផលល្អអ្វីឡើយ។ អ្នកមិនគួរភ័យខ្លាចឬបណ្តោយឲ្យ
អ្នកផ្សេងមកមានឥទ្ធិពលលើកិច្ចការរបស់ខ្លួន ដូចជាមកអង្កុយរិះគន់យ៉ាងនេះយ៉ាងនោះ ឬដាក់បែបបទថាត្រូវសរសេរយ៉ាងនេះ
យ៉ាងនោះទេ ព្រោះវាអាចធ្វើឲ្យកិច្ចការរបស់អ្នកទៅជាគ្មានឧជារស មិនហ៊ានសរសេរអ្វីៗឲ្យអស់ពីជម្រៅចិត្តរបស់ខ្លួន។
"អ្នកអាចសុំឲ្យគេផ្ដល់យោបល់ តែមិនមែនឲ្យគេមកបិទសេរីភាពក្នុងការសរសេររបស់ខ្លូនឡើយ"
ច្បាប់ទី ១១ :​ដើរឲ្យទាន់ចង្វាក់ពេលវេលា
អ្នកអានក្នុងសង្គមនីមួយៗតែងមានការចាប់អារម្មណ៍ទៅតាមរបត់នៃចង្វាក់ពេលវេលា។ ពេលមានសង្រ្គាម មនុស្សតែងចាប់អារម្មណ៍
លើគ្រឿងសព្វាវុធ លើប្រវត្តិសាស្រ្ត... ពេលសង្គមនៅក្រីក្រ មនុស្សតែងចាប់អារម្មណ៍ទៅលើការរកចំណូល ផ្នែកសេដ្ឋកិច្ច​ រកមានបាន
ពេលសង្គមស្ងប់ មានជីវភាពគ្រប់គ្រាន់​ គេចាប់អារម្មណ៍ទៅរកការកម្សាន្ត សេចក្តីសុខ...។
៥. ជំហាន ៧ នៃការតែងនិពន្ធ
ពេលដែលយើងរកឃើញចំណុចខ្លាំង ព្រមទាំងស្ទីលរបស់ខ្លួនហើយ អ្នកគួរស្វែងយល់អំពីដំណាក់កាលផ្សេងៗក្នុងការតែងនិពន្ធ
ដើម្បីអាចឲ្យយើងរក្សាបាននូវគោលការណ៍ផ្សេងៗក្នុងការនិពន្ធ។
ជំហានទី ១ : ជ្រើសរើសរឿងដែលត្រូវសរសេរ
នេះជាចំណុចដ៏សំខាន់បំផុត ព្រោះការសរសេររបស់អ្នកនឹងទទួលជោគជ័យឬមិនបាន វាអាស្រ័យទៅលើការចេះលើកយកប្រធានបទ
មកសរសេរ។ អ្វីទាំងនោះមានដូចជា ៖
1. ជ្រើសរើសយករឿងណាដែលអ្នកចេះច្បាស់ ធ្លាប់មានការយកចិត្តទុកដាក់និងស្ទាត់ជំនាញបំផុត។
2. ជ្រើសរើសយកអ្វីដែលប្លែក ថ្មី គួរឲ្យចាប់អារម្មណ៍ និងដែលយើងជឿជាក់ថាអាចរកពត៌មានបានយ៉ាងគ្រប់គ្រាន់សម្រាប់យក
មកសរសេរ។
3. អ្នកអាចយករឿងចាស់ៗដែលគេសរសេររួចហើយ មកសរសេរជាថ្មី ដោយបន្ថែមសេចក្ដីឲ្យបានទូលំទូលាយជាងមុន ឬសរសេរទៅ
តាមបែបថ្មីដែលខុសប្លែកពីមុន។
ឧ : រឿងពស់កេងកង ត្រូវបានគេយកមកបន្ថែមឲ្យទៅជារឿងកូនពស់កេងកង...។
4. ជ្រើសរើសរឿងដែលគេកំពុងពេញនិយម តែច្នៃឲ្យចេញតាមទម្រង់ផ្សេងៗ ប្លែកៗ។
ឧ : មនុស្សនិយមអានរឿងខ្មោច យើងអានសរសេររឿងខ្មោច តែមានទម្រង់ខុសពីគេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវកត់សម្កាល់ថា សំណេររបស់អ្នកនឹងមិនវែងអន្លាយរហូតដលរកកោះត្រើយមិនឃើញ ឬខ្លីហួសហេតុ
ស្ទើរតែពុំមានអ្វីនឹងសរសេរនោះឡើយ
ជំហានទី ២ : កំណត់លក្ខខណ្ឌដំបូងៗក្នុងការនិពន្ធ
1. ប្រភេទរឿង : ជាប្រភេទរឿងប្រលោមលោក ផ្តល់ចំណេះដឹង កំប្លែង ឬជានិទានខ្លីៗសម្រាប់អានលេង...
2. សរសេរឲ្យអ្នកណាអាន? សរសេរសម្រាប់អ្នកអានប្រភេទណា សិស្ស មនុស្សទូទៅ ក្មេង ចាស់
3. ប្រហែលប៉ុន្មានទំព័រ? តើត្រូវឲ្យវាវែងខ្លីកម្រិតណា?
4. ទម្រង់បែបបទក្នុងការសរសេរ : តើត្រូវជ្រើសរើសវិធីសរសេរដូចម្តេចដើម្បីឲ្យគេចាប់អារម្មណ៍មានចិត្តចង់អាន សមស្របទៅតាមកម្រិត
អ្នកអាន?
5. សរសេរក្នុងបំណងអ្វី? ចង់បង្ហាញពីអ្វី? ចង់ឲ្យមនុស្សដឹងពីអ្វី? ចង់ឲ្យមនុស្សបានរៀនសូត្រពីអ្វី?...
6. កម្រិតព្រំដែន​ : ដើម្បីកុំឲ្យវាវែងអន្លាយហួស ឬកុំឲ្យខ្លីហួស។
7. ប្រយោជន៍ដែលនឹងទទួលបាន : ប្រយោជន៍ទាំងអ្នកសរសេរ ទាំងអ្នកអាន?
ជំហានទី ៣ : ស្រាវជ្រាវចំណេះដឹង ពត៌មាន ឯកសារ
យើងអាចស្រាវជ្រាវចំណេះដឹង ពត៌មាន ឯកសារផ្សេងៗតាមរយៈសៀវភៅអាន ទស្សនាវដ្តី កាសែត អ៊ីនធើណេតស៊ីឌី ឬតាមរយៈ
ការសម្ភាសជាដើម។ ពេលបានពត៌មានគ្រប់គ្រាន់ហើយគួររៀបចំបែងចែកចំណុចសំខាន់ ឬមិនសំខាន់ឲ្យបានច្បាស់លាស់។
បណ្តុំពត៌មានគឺជាគន្លឹះសំខាន់ក្នុងការសាងស្នាដៃធំៗឲ្យកើតឡើង។
ឧ : បើអ្នកចង់សរសេររឿងមួយនៅក្នុងសម័យកាលណាមួយ ក្នុងស្រុកណាមួយ អ្នកត្រូវដឹងភូមិសាស្រ្ត ទំនៀមទម្លាប់ ប្រវត្តិផ្សេងៗនៅ
ទីនោះឲ្យបានច្បាស់ជាមុនសិន។
ជំហានទី ៤ :​ គ្រោងរឿង
ការសរសេរគ្រោងសាច់រឿងអាចជួយដល់យើងឲ្យ ៖
- មានគោលគំនិតជាក់លាក់និងមានព្រំដែនច្បាស់លាស់ មិនចាកប្រធាន មិនងាករេខុសពីសាច់រឿង។
- មានរចនាសម្ព័ន្ធត្រឹមត្រូវ ដឹងថាផ្នែកនីមួយៗមានចំណុចសំខាន់អ្វីខ្លះ ត្រូវសរសេរពីអ្វីខ្លះ។
- ប្រមើលមើលដោយរួមថាវាចេញមករបៀបណា? មានអ្វីខ្លះនៅក្នុងនោះ? លើសឬខ្វះចំណុចខ្លះដើម្បីត្រូវកែលម្អបន្ថែម។
- ជួយឲ្យស្នាដៃនិពន្ធមានឯកភាព មានភាពស៊ីជម្រៅ មានទំនាក់ទំនងគ្នាយ៉ាងរលូន។
ក្នុងការរៀបលំដាប់ យើងត្រូវចាប់ផ្ដើមគោលរឿងធំៗជាមុន ដោយផ្តើមពីហេតុការណ៍ដំបូងរហូតដលហេតុការណ៍ចុងក្រោយបង្អស់
ពីចំណងជើងធំៗមកចំណងជើងតូចៗ ដោយធ្វើយ៉ាងណាត្រូវរក្សាគោលប្រធានបទធំឲ្យបាន។
ជំហានទី ៥ : សរសេរសាច់រឿង
ពេលសរសេរគ្រោងរឿងចប់ហើយ ជាទូទៅការសរសេរសាច់រឿងមាន អារម្ភកថា សេចក្ដីផ្ដើម សាច់រឿង(តូសេចក្ដី) និងសេចក្ដីបញ្ចប់។
  • ការសរសេរអារម្ភកថា : ដើម្បីឲ្យអ្នកអានដឹងថា
- អ្នកនឹងសរសេរពីអ្វី? ក្នុងគោលបំណងអ្វី?
- មានចំណុចសំខានអ្វីខ្លះ?
- អរគុណចំពោះអ្នកអាន ។ល។
  • ការសរសេរសេចក្ដីផ្ដើម​ : គឺការត្រួសត្រាយផ្លូវដើម្បីឲ្យអ្នកអានដឹងថាយើងកំពុងនាំគេឆ្ពោះទៅទីណា?
- រៀបរាប់ពីដំណើរដើមទងរបស់រឿង តែមិនចាំបាច់ឲ្យវែងអន្លាយពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកអានច្របូកច្របល់រកចាប់សេចក្តីមិនបានថា
យើងចង់សំដៅលើអ្វី។
- ប្រមើលមើលដោយត្រូសៗអំពីគោលគំនិតនៃសាច់រឿង។
- ហេតុផលនៃការសរសេរមានសារៈសំខាន់អ្វីខ្លះ? មានអ្វីប្លែកពីស្នាដៃដទៃដូចម្តេចខ្លះ?
- ប្រមើលពីផលប្រយោជន៍ដែលអ្នកអាននឹងទទួលបានពីស្នាដៃនេះឲ្យគេបានដឹងជាមុន។
  • ការសរសេរសាច់រឿង : ជាធម្មតាយើងតែងចែកសាច់រឿងជាច្រើនជំពូក ជាចំណងជើងតូចៗ និងជាវគ្គផ្សេងៗ។ វគ្គនីមួយៗមាន
    បីដំណាក់កាល គឺដំណាក់កាលផ្ដើម ខ្លឹមសារ និងសរុប។ វគ្គនីមួយៗ គួរតែមានសាច់រឿងសំខាន់តែមួយឲ្យបានច្បាស់លាស់
    ហើយមិនគួរឲ្យវែងពេកទេ។ វគ្គនីមួយៗត្រូវមានន័យខ្លឹមសារគ្រប់គ្រាន់ ហើយមានលំនាំតជាប់គ្នាជាហូរហែទៅវគ្គបន្តៗទៀត។
  • ការពង្រីកសេចក្ដី​​ : ផ្ដល់និយមន័យ​ លើកឧទាហរណ៍ ផ្ដល់ហេតុផល ប្រៀបធៀប... ក្នុងវគ្គនីមួយអ្នកអាចបញ្ជាក់បន្ថែមពីគោល
    គំនិតសំខាន់ៗសាជាថ្មី ដាក់ជាសំណួរសុភាសិត...។
  • ការសរសេរសេចក្ដីបញ្ចប់​ : ជាការសរុបអត្ថន័យសំខាន់ៗ គោលគំនិតធំៗ គោលបំណងនៃការសរសេរដើម្បីឲ្យអ្នកអានបានដឹងថា
    យើងបានធ្វើដំណើរមកដល់ទីបញ្ចប់នៃវគ្គណាមួយហើយ។
ជំហានទី​ ៦ : ដុសខាត់អត្ថបទនិពន្ធ
ពិនិត្យកែសម្រួលខ្លឹមសារថាតើនៅខ្វះខាតត្រង់ណា? អានទៅមានស្ទះកន្លែងណា?​ មិនច្បាស់ត្រង់ណា? ត្រង់ណាខ្លះនៅមិនទាន់សមរម្យ?
ដោយអនុវត្តតាមរបៀបដូចតទៅ ៖
- កែសម្រួលចំណងជើងធំ ចំណងជើងតូចៗក្នុងវគ្គនីមួយៗ (រកចំណងជើងឲ្យបានសក្តិសមបំផុត)
- កែសម្រួលអត្ថន័យណាដែលមិនទាន់ច្បាស់លាស់ ច្រំដែល ត្រង់ណាគួរបន្ថែមឬគួរបន្ថយ?
- កែសម្រួលការប្រើពាក្យពេចន៍ ឃ្លាប្រយោគឲ្យបានខ្លី ច្បាស់ៗ។
- ពិនិត្យការដកឃ្លា ការប្រើខណ្ខសញ្ញា ការចុះបន្ទាត់។
- កែសម្រួលតិចនិចនៃការបញ្ចេញបញ្ចូលវោហារ គំនូរ រូបភាព ការលើកឧទាហរណ៍...
- ថែមល្បោយ សុភាសិត​ ពាក្យស្លោក ពំនោល ចំនេះដឹងប្លែកៗ... ។ល។
ជំហានទី ៧ : ផ្ទៀងផ្ទាត់  ពិនិត្យផ្ទៀងផ្ទាត់អំពីកំហុសផ្សេងៗដូចជាអក្ខរាវិរុទ្ធ ទិន្នន័យ វិធីលើកបង្ហាញថាវាសមរម្យទៅតាមសាច់រឿង
ដែរឬទេ? តើមានខ្លឹមសារគ្រប់គ្រាន់និងត្រឹមត្រូវតាមវត្ថុបំណងដែលបានកំណត់ក្នុងអត្ថបទនិពន្ធដែរឬយ៉ាងណា?
៦. គុណសម្បត្តិដែលអ្នកនិពន្ធគួរមាន
1. ស្រលាញ់ការតែងនិពន្ធ
2. ស្រលាញ់ការអាន ចង់ចេះចង់ដឹង
3. ពូកែគិត​ មានបែបផែនក្នុងការគិត ចេះគិតច្នៃប្រឌិត គិតឲ្យរីកចម្រើន មានរូបារម្មណ៍
4. មានសមាធិ មានការព្យាយាម មានអារម្មណ៍ស្ងប់ មានឆន្ទៈមោះមុត មិនរុញរា
5. មាន​ការប្រិតប្រៀង លម្អិត ប្រយ័ត្នប្រយែង យកចិត្តទុកដាក់ទៅលើគ្រប់ចំណុចពីតូចដល់ធំ
6.​ មានអារម្មណ៍រីករាយ កំប្លែង
7. គិតក្នុងផ្លូវល្អ មានសុទិដ្ឋិនិយម
8.​ មានបទពិសោធ
9.​ មានសម្ថភាព ពូកែជ្រើសរើសខ្លឹមសារ និងពូកែប្រើភាសា (មានទេពកោសល្យ)
10. មានសុជីវធម៌ មានគុណធម៌ និងមានការទទួលខុសត្រូវក្នុងអាជីពរបស់ខ្លួន
11. មានហេតុផល ជាមនុស្សដែលគួរឲ្យជឿទុកចិត្ត
12. ចេះយក​ចិត្តទុកដាក់ចំពោះមនុស្សជុំវិញនិងចំពោះអ្នកអាន
13. មានការជឿជាក់ មានភាពក្លាហាន មានភាពជាម្ចាស់លើខ្លួនឯង
14. មាននោសញ្ចេតនា មានភាពជាអ្នកសិល្បៈ ចេះបញ្ចូលអារម្មណ៍និងសភាវគតិក្នុងការសរសេរ
15.​​ មានភាពវាងវៃ ឆាប់យល់ និងតបស្នងបានលឿន​(Reflex) ពូកែសង្កេត ពូកែចាំ
16. មានចិត្តទូលំទូលាយ បើកចំហ ទទួលស្ដាប់ការតិទៀនកែលម្អ
17. មានស្មារតីរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លូនឯងជាប្រចាំ។

កែសម្រួលបន្ថែម ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2014

សំណួរចម្លើយ
វិធីហាត់បំបែកគំនិតឲ្យ​បានសម្បូរបែប
ក. មានឈើចាក់ធ្មេញ ៩ ដើម តើធ្វើដូចម្ដេចឲ្យបាន ១០ ដោយមិនកាច់បំបាក់ឈើចាក់ធ្មេញ?
1. រៀបជាលេខ 10
2.​​ ខ្ចីអ្នកដទៃ
3. យកមកដាក់ថែម
4. គូររូបថែម
5. ...
ខ. មានប្រាក់ ២០០០ រៀល ទិញឥវ៉ាន់អស់ ៧០០ តើនៅសល់ប៉ុន្មាន?
1. បើមានក្រដាស​ 2000 អាប់ 1300
2. បើមានក្រដាស 1000 ពីរសន្លឹក...
3. បើមានលុយរាយ
4. ...
គ. អ្នកស្រែម្នាក់មានគោដប់ក្បាល គាត់ចង់ចែកឲ្យកូន ៣​នាក់ ស្មើៗគ្នា តើគាត់ត្រូវធ្វើដូចម្តេច?
1. ខ្ចីឬទិញគោគេ​ 2
2. លក់គោ 1 យកលុយមកចែក
3. ទុកខ្លូនឯង 1
4. លក់ទាំងអស់
5. ...
ឃ. បើចង់បានត្រីមកទទួលទាន តែអ្នកគ្មានសន្ទូច តើត្រូវធ្វើដូចម្តេច?
1. ទិញសន្ទូច
2. ទៅស្ទូចនៅកន្លែងជួលសន្ទូច
3. ប្រើឧបករណ៍ផ្សេងៗដូចជា មង សំណាញ់
4. ចាប់នឹងដៃ
5. ឲ្យអ្នកមានឧបករណ៍គេរកត្រីមកឲ្យ
6. ទិញត្រី
7. ចូលហាង
8. ...

ដោយ គឹម ចាន់ណា
សូមអរគុណ!

សម្តីមាស​ប្រាំបីម៉ាត់អាចផ្លាស់ប្តូរជីវិត

  ប្រមាណ ២-៣ ឆ្នាំមុន គេសុំឲ្យខ្ញុំឆ្លើយពីបញ្ហាមួយតាមស្ថានីយវិទ្យុ... សំនួរសួរថា "អ្វីទៅជាមេរៀនសំខាន់បំផុតដែលលោកបាន
រៀនមក?"
        ងាយណាស់! មេរៀនសំខាន់បំផុតដែលខ្ញុំបានរៀនគឺ ខ្លឹមសារនៃការគិតរបស់យើង។ បើខ្ញុំដឹងថាអ្នកកំពុងគិតពីអ្វី នោះខ្ញុំនឹង
ដឹងថាអ្នកជាមនុស្សបែបណាបានហើយ។ គំនិតរបស់យើងបែបណា វានឹងនាំឲ្យយើងទៅជាបែបនោះ។ គំនិតនិងអារម្មណ៍គឺជាកត្តា
សំខាន់ក្នុងការសម្រេចលើជោគវាសនារបស់អ្នក។ អេម័រសាន់ ពោលថា "មនុស្សនឹងទៅជាអ្វីតាមដែលគេគិតពេញមួយថ្ងៃនោះ"។
        ខ្ញុំបានដឹង...ដឹងដោយគ្មានមន្ទិលសង្ស័យទាំងអស់! រឿងធំបំផុតដែលលោកអ្នកនិងរូបខ្ញុំត្រូវប្រតិបត្តិ អាចមានតែ ម្យ៉ាងគត់
ប៉ុណ្ណោះដែលយើងត្រូវធ្វើគឺ ចេះគិតឲ្យបានត្រឹមត្រូវទៅលើរឿងនីមួយៗ។ បើអាចធ្វើបាននោះគឺប្រៀបដូចជាយើងមានកម្រិត
សមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់ខ្លួនបានហើយ។
        ម៉ាគុស អូរេលីអុស (Marcus Aurelius) ព្រះចៅអធិរាជរ៉ូមុំាង និង​ជាអ្នកប្រាជ្ញដ៏ធំម្នាក់បានពោលពាក្យ​ ៨ ម៉ាត់ដែលអាចផ្លាស់ប្តូរ
ជីវិតអ្នកបាន (Our life is what you think, you are.) មានសេចក្តីថា ​"ជីវិតរបស់យើងទៅជាអ្វីតាមការគិតរបស់យើង"។
        មានន័យថាបើយើងគិតថាខ្លួនឯងមានសេចក្តីសុខ យើងនឹងកើតក្តីសុខ បើយើងគិតថាយើងមានទុក្ខ យើងក៏នឹងកើតទុក្ខ បើយើង
គិតថាគួរឲ្យខ្លាច យើងនឹងកើតមានការភ័យខ្លាច បើយើងគិតថាខ្លួនមានជម្ងឺ យើងក៏នឹងឈឺ បើយើងខ្លួនយើងបរាជ័យអ្នកក៏នឹងចាញ់មែន
បើយើងគិតថាខ្លួនឯងជាមនុស្សមិនល្អអ្នកដទៃក៏នាំគ្នាគេចមិនចង់សេពគប់នឹងយើងដែរ...
            ណរម៉ែន វិនសិន ភីល (Norman Vincent Peale) ពោលថា(You are not what you think you; but what you think,
you are.) "អ្នកពុំមែនដូចអ្វីតាមដែលខ្លួនគិតស្មាននោះទេ តែបើអ្នកគិតថាខ្លួនជាអ្វីអ្នកក៏នឹងទៅជាបែបនោះ"។
        លោកអ្នកអាចនឹងគិតថា ខ្ញុំកំពុងគាំទ្រឲ្យលោកអ្នកមាននិស្ស័យជាអ្នកគិតទៅលើផ្លូវល្អតែម្យ៉ាងដើម្បីដោះស្រាយបញ្ហារបស់ខ្លួន
ទេដឹង? ពុំមែនទេ! ខ្ញុំមិនមែនសំដៅបែបនេះទេ​​ ខ្ញុំគ្រាន់តែមានសំណូមពរឲ្យលោកអ្នកប្រើការគិតទៅលើ អ្វីដែលមានប្រយោជន៍
ពុំមែនគិតពីរឿងឥតប្រយោជន៍ ហើយជាសំខាន់យើងត្រូវឈឺឆ្អាលទៅលើបញ្ហា ពុំមែនគិតខ្វល់ខ្វាយព្រួយបារម្ភនោះទេ។
        តើការឈឺឆ្អាលទៅលើបញ្ហា និង ព្រួយបារម្ភខុសគ្នាដូចម្តេច?
ខ្ញុំសូមលើកជាឧទាហរណ៍ដូចតទៅ៖ រៀងរាល់ពេលដែលខ្ញុំដើរឆ្លងថ្នល់ដែលមានរថយន្តស្អេកស្កះនៅញ៉ូវយ៉ក ខ្ញុំឈឺឆ្អាលនឹងអ្វីដែល
ខ្ញុំត្រូវធ្វើ គឺត្រូវឆ្លងថ្នល់ដោយប្រយ័ត្នប្រយែង តែពុំមែនព្រួយបារម្ភនោះទេ។​ ការឈឺឆ្អាលមានន័យថាយើងដឹងច្បាស់ថាអ្វីទៅជាបញ្ហា
ហើយយើងប្រើគំនិតត្រិះរិះដោះស្រាយឲ្យរួចស្រេចបាច់។ ចំនែកការព្រួយបារម្ភ គឺការគិតស្មុគស្មាញវិលចុះវិលឡើងៗដដែលៗរក
ច្រកចេញមិនឃើញ គ្មានកើតផលអ្វីដូចមនុស្សវង្វេងស្មារតីដូច្នោះ។
        ខ្ញុំស្គាល់បុរសម្នាក់ដែលឈឺឆ្អាលនឹងបញ្ហាដ៏ធ្ងន់ធ្ងររបស់ខ្លួនគេដើរពើងទ្រូងទៅមុខ មានផ្កាមួយទងសៀតជាប់នឹងរន្ធឡេវអាវ។
គេនោះគឺ ឡូវ៉ែល​ ថូម៉ាស់(Lowell Thomas)។ ខ្ញុំធ្លាប់រួមសហការជាមួយ ឡូវ៉ែល ក្នុងការយកភាពយន្តស្តីពី ការតស៊ូរបស់ អឡិនប៊ី និង
ឡរ៉ិនស៍ ក្នុងសង្រាមលោកលើកទី ១​យកទៅបញ្ចាំងឲ្យសាធារណជនទស្សនា។​ ឡូវ៉ែល​ ថូម៉ាស់ និងជំនួយការរបស់គេបានបញ្ចាំង
ខ្សែភាពយន្តប្រយុទ្ធតាមសមរភូមិ៦-៧កន្លែង តែភាគដែលល្អបំផុតគឺការប្រយុទ្ធរបស់ ធី អ៊ី ឡរ៉ិនស៍ (T.E.Lawrenve) រួមជាមួយ
កងទ័ពអារ៉ាប់ដ៏ក្លៀវក្លារបស់គេនិងជ័យជម្នះរបស់អាឡិនប៊ី(Allenby) លើទឹកដីស័ក្តិសិទ្ធិនៅប៉ាលេស្ទីន។ ឡូវ៉ែល ជាអ្នកបញ្ចូលសំឡេង
ភាពយន្តនេះ ដែលគេជឿថា​ "ខ្ញុំឃើញការធ្វើសង្រ្គាមរបស់ អាឡិនប៊ីនៅប៉ាលេទ្ទីន​និង ឡរ៉ិនស៍នៅអារ៉ាប់ចាត់ទុកថាជាភាពយន្តដែល
ជំរុញឲ្យមានកម្លាំងចិត្តពុះពារដល់មនុស្សនៅក្រុង ឡុងដ៏ និងជំរុញពិភពលោក"។ រ៉ោងល្ខោនអូប៉េរ៉ា ខូវ៉ិនត៍ ហា្ករដិន រ៉ូយ៉ាល់ ត្រូវផ្អាក
សម្តែង ល្ខោនអូប៉េរ៉ា៦សប្តាហ៍ដើម្បីទុករោងឲ្យ ឡូវ៉ែល បញ្ចាំង និងបញ្ចូលសំឡេងភាពយន្តរឿងនេះបន្ត បន្ទាប់ពីបានបញ្ចាំងមួយ
រយៈរួចមក។ ក្រោយពីទទួលជោគជ័យដ៏គួរឲ្យរីករាយនៅក្រុង ឡុងដ៏ ភាពយន្តនេះក៏ត្រូវយកទៅបញ្ចាំងនៅប្រទេសផ្សេងៗជច្រើន
ប្រកបដោយជោគជ័យដូចគ្នាដែរ។
        ក្រោយពី ឡូវ៉ែល ថូម៉ាស់ បានចំណាយពេល ២ឆ្នាំក្នុងការផលិតភាពយន្តពីជីវិតនៅប្រទេសឥណ្ឌានិងអាហ្វហ្កានីស្ថាន។
ក្នុងការផលិតភាពយន្តនេះគេបានជួបនឹងរឿងគ្រោះថ្នាក់និងឧបទ្ទវហេតុធំៗផ្សេងៗហើយត្រូវត្រឡប់មកក្រុងឡុងដ៏ដោយដៃទទេ
គ្មានសេសសល់អ្វីឡើយ។ ពេលនោះខ្ញុំនៅជាមួយគេឯក្រុងឡុងដ៏ ហើយខ្ញុំនៅចាំថា យើងចាំបាច់ត្រូវទទួលទានថោកៗ និងត្រូវអត់
អាហារថែមទៀតបើសិនជាពុំមាននរណាឲ្យខ្ចីទេនោះ តែល្អបន្តិចត្រង់មានបុរសសញ្ជាតិ ស្កុតឡង់ដ៏ឈ្មោះជេមស៍ ម៉ាកប៊ី ជាជាងគំនូរ
ដ៏ល្បីល្បាញម្នាក់ព្រមឲ្យយើងខ្ចី។
        ខ្ញុំចូលមកដល់សាច់រឿងហើយ...សូម្បីតែជំពាក់បំណុលរុំកោះ និងរងនូវក្តីអស់សង្ឃឹមយ៉ាងណាក៏ ឡូវ៉ែល ពុំបានគិតព្រួយបារម្ភ
អ្វីឡើយ។​ គេ "ឈឺឆ្អាល " តែលើរឿងដោះស្រាយបញ្ហាប៉ុណ្ណោះ។ គេដឹងច្បាស់ថា បើបណ្តោយឲ្យកើតទុក្ខ ក្តីទុក្ខ នោះក៏នឹងផ្តល់ផល
អាក្រក់ដល់គេដោយមិនបាច់ឆ្ងល់ឡើយ... អាចធ្វើឲ្យគេក្លាយជាមនុស្សគួរឲ្យអាណោចអាធ័មក្រោមក្រសែភ្នែកអ្នកដទៃ រួមទាំងម្ចាស់
បំណុលទាំងអស់របស់គេផងដែរ។ ហេតុនេះរៀងរាល់ព្រឹកមុននឹងចេញពីទីសំណាក់ គេទិញផ្កាមកស៊កនឹងប្រឡោះរន្ធឡេវអាវក្រៅ
ហើយកាន់ឈើច្រត់ដើរនៅតាមវិថី អកស្វឺដ ពើងទ្រូង បោះជំហានយ៉ាងស្វាហាប់។​ គេគិតទៅលើតែអ្វីដែលកើតផលល្អនៅក្នុងសតិ
សម្បជញ្ញៈដ៏រឹងប៉ឹង ហើយមិនព្រមឲ្យភាពទន់ខ្សោយចូលមកសណ្ឋិតក្នុងសតិសម្បជញ្ញៈរបស់ខ្លួនជាដាច់ខាត។ គេជឿថា​ ក្តីបរាជ័យ
ដែលខ្លួនជួបប្រទះនេះ គឺគ្រាន់តែជាវគ្គទី ១ នៃកីឡាជីវិតប៉ុណ្ណោះ។ វាជាមេរៀនដ៏មានតម្លៃ ក្នុងការរុញខ្លួនឯងឲ្យឈានទៅរក ទីកាន់
តែខ្ពស់ឡើងៗនោះឯង។
        អារម្មណ៍នឹកគិតរបស់យើងជាប្រភពថាមពលដល់សព៌ាង្គកាយយើងយ៉ាងមិនគួរឲ្យជឿ។ ពេទ្យចិត្តសាស្រ្តអង់គ្លេស ជេ អេ
ហេដហ្វៀល​(J.A. Hadfield) បានបញ្ជាក់នៅក្នុងសៀវភៅដ៏មានប្រយោជន៍របស់គាត់ឈ្មោះ "អានុភាពនៃចិត្ត" ថាគាត់បានពិសោធ
ទៅលើបុរស ៣នាក់ដើម្បីចង់ដឹងថា តើផ្លូវចិត្តអាចធ្វើឲ្យមានការប្រែប្រួលដល់ផ្លូវកាយដែរ ឬទេ ដោយឲ្យបុរសទាំងនោះច្របាច់
ឧបករណ៍វាស់កម្លាំង (dynamomenter)​ ឲ្យពេញទំហឹង ក្នុងស្ថានភាព ​៣ ប្រភេទ៖
ស្ថានភាពទី១ :ក្នុងស្ថានភាពធម្មតា លទ្ធផលគិតជាមធ្យមដែលអ្នកទាំងបីច្របាច់បានមាន ១០១ ផោនដ៏
ស្ថានភាពទី២ : គាត់ដាក់សម្ពាធផ្លូវចិត្តដោយប្រាប់ពួកគេថា "ពួកអ្នកឯងទន់ខ្សោយណាស់" ហើយឲ្យគេច្របាច់ម្តងទៀត។ លើកនេះ
លទ្ធផលជាមធ្យមក៏ធ្លាក់នៅត្រឹមតែ ២៩ ផោនដ៏ ប៉ុណ្ណោះ រាប់ថាជាតួលេខដែលចុះថយរហូតដល់ជាងបីដងបើប្រៀបធៀបនឹង
ស្ថានភាពទី១ (ម្នាក់ក្នុងចំណោមគេទាំងបីនោះគឺជាកីឡាករប្រដាល់ដ៏មានកេរិ៍ឈ្មោះ នៅខណៈពេលគេបានឮពេទ្រចិត្តសាស្រ្តនោះ
ប្រាប់ថា ខ្លួនគ្មានកម្លាំងកំហែងអ្វីសោះ គេក៏និយាយថា ដៃរបស់ខ្លួនពេលនោះដូចជារួមតូចប្រៀបដូចដៃទារកដូច្នោះ)។
ស្ថានភាពទី២ : ពេលគ្រូពេទ្យប្រាប់ថា "ពួកអ្នកទាំងអស់មានកម្លាំងខ្លាំងអស្ចារ្យសម្បើមណាស់​" លទ្ធផលការច្របាច់មធ្យមគឺ
១៤២​ ផោនដ៏។ មានន័យថាខណៈពេលចិត្តរបស់ពួកគេគិតថាខ្លួនឯងមានកម្លាំងមាំទាំ ម្នាក់ៗក៏មានកម្លាំងកើនឡើងស្ទើរតែ ៥០%។
        ការពិសោធខាងលើបង្ហាញថា ផ្លូវចិត្តមានអានុភាពអស្ចារ្យណាស់។

August 11, 2015

សម្រង់​សម្តីមាស ៩៩ ឃ្លា​របស់​កំពូល​មេដឹក​នាំ​នៅ​ជុំវិញ​ពិភព​លោក

1- A leader is best when people barely know he exists, when his work is done, his aim fulfilled, they will say: we did it ourselves. —Lao Tzu
2- I must follow the people. Am I not their leader? —Benjamin Disraeli
You manage things; you lead people. —Rear Admiral Grace Murray Hopper
3- The first responsibility of a leader is to define reality. The last is to say thank you. In between, the leader is a servant.
—Max DePree
4- Leadership is the capacity to translate vision into reality. —Warren Bennis
5- Lead me, follow me, or get out of my way. — General George Patton
6- Before you are a leader, success is all about growing yourself. When you become a leader, success is all about growing others. —Jack Welch
7- Interest does not tie nations together, it sometimes separates them. But sympathy and understanding to unite them.​
– Woodrow Wilson U.S. President ​​
8- A leader is a dealer in hope. —Napoleon Bonaparte
9- You don’t need a title to be a leader. –Multiple Attributions.
10- A leader is one who knows the way, goes the way, and shows the way. —John Maxwell
11- My own definition of leadership is this: The capacity and the will to rally men and women to a common purpose and the character which inspires confidence. —General Montgomery.
12- Leadership is lifting a person’s vision to high sights, the raising of a person’s performance to a higher standard, the building of a personality beyond its normal limitations. —Peter Drucker
13- Never doubt that a small group of thoughtful, concerned citizens can change world. Indeed it is the only thing that ever has. —Margaret Mead
14- The nation will find it very hard to look up to the leaders who are keeping their ears to the ground. —Sir Winston Churchill
15- To command is to serve, nothing more and nothing less.
—Andre Malraux
16- Become the kind of leader that people would follow voluntarily; even if you had no title or position. —Brian Tracy
17- I start with the premise that the function of leadership is to produce more leaders, not more followers. —Ralph Nader
18- Effective leadership is not about making speeches or being liked; leadership is defined by results not attributes. —Peter Drucker
19- Anyone can hold the helm when the sea is calm. —Publilius Syrus
20- A great person attracts great people and knows how to hold them together. —Johann Wolfgang Von Goethe
21- The best executive is the one who has sense enough to pick good men to do what he wants done, and self-restraint enough to keep from meddling with them while they do it. —Theodore Roosevelt
22- Leadership is influence. —John C. Maxwell
23- You don’t lead by pointing and telling people some place to go. You lead by going to that place and making a case.
—Ken Kesey
24- When I give a minister an order, I leave it to him to find the means to carry it out. —Napoleon Bonaparte
25- Men make history and not the other way around. In periods where there is no leadership, society stands still. Progress occurs when courageous, skillful leaders seize the opportunity to change things for the better. —Harry S. Truman
26- People buy into the leader before they buy into the vision.
—John Maxwell
27- So much of what we call management consists in making it difficult for people to work. —Peter Drucker
28- The art of leadership is saying no, not saying yes. It is very easy to say yes. —Tony Blair
29- The very essence of leadership is that you have to have a vision. It’s got to be a vision you articulate clearly and forcefully on every occasion. You can’t blow an uncertain trumpet. —Reverend Theodore Hesburgh
30- The key to successful leadership today is influence, not authority. —Kenneth Blanchard
31- A good general not only sees the way to victory; he also knows when victory is impossible. —Polybius
32- A great leader’s courage to fulfill his vision comes from passion, not position. —John Maxwell
33- A leader takes people where they want to go. A great leader takes people where they don’t necessarily want to go, but ought to be. —Rosalynn Carter
34- The challenge of leadership is to be strong, but not rude; be kind, but not weak; be bold, but not bully; be thoughtful, but not lazy; be humble, but not timid; be proud, but not arrogant; have humor, but without folly. —Jim Rohn
35- Outstanding leaders go out of their way to boost the self-esteem of their personnel. If people believe in themselves, it’s amazing what they can accomplish. —Sam Walton
36- A true leader has the confidence to stand alone, the courage to make tough decisions, and the compassion to listen to the needs of others. He does not set out to be a leader, but becomes one by the equality of his actions and the integrity of his intent. —Douglas MacArthur
37- A ruler should be slow to punish and swift to reward. —Ovid
38- No man will make a great leader who wants to do it all himself, or to get all the credit for doing it. —Andrew Carnegie
39- Leadership is the art of getting someone else to do something you want done because he wants to do it. —General Dwight Eisenhower
40- The leader has to be practical and a realist yet must talk the language of the visionary and the idealist. —Eric Hoffer
41- Leaders think and talk about the solutions. Followers think and talk about the problems. —Brian Tracy
42- A man who wants to lead the orchestra must turn his back on the crowd. —Max Lucado
43- Never tell people how to do things. Tell them what to do and they will surprise you with their ingenuity. —General George Patton
44- As we look ahead into the next century, leaders will be those who empower others. —Bill Gates
45- All of the great leaders have had one characteristic in common: it was the willingness to confront unequivocally the major anxiety of their people in their time. This, and not much else, is the essence of leadership. —John Kenneth Galbraith
46- Do what you feel in your heart to be right–for you’ll be criticized anyway. —Eleanor Roosevelt
47- Don’t necessarily avoid sharp edges. Occasionally they are necessary to leadership. —Donald Rumsfeld
48- Education is the mother of leadership. —Wendell Willkie
49- Effective leadership is putting first things first. Effective management is discipline, carrying it out. —Stephen Covey
47- Great leaders are almost always great simplifiers, who can cut through argument, debate, and doubt to offer a solution everybody can understand. —General Colin Powell
48- Great leaders are not defined by the absence of weakness, but rather by the presence of clear strengths. —John Zenger
49- He who has great power should use it lightly. —Seneca
50- He who has learned how to obey will know how to command. —Solon
51- I am reminded how hollow the label of leadership sometimes is and how heroic followership can be. —Warren Bennis
52- I cannot give you the formula for success, but I can give you the formula for failure, which is: Try to please everybody. —Herbert Swope
53- If one is lucky, a solitary fantasy can totally transform one million realities. —Maya Angelou
54- If you would not be forgotten, as soon as you are dead and rotten, either write things worth reading, or do things worth the writing. —Benjamin Franklin
55- If your actions inspire others to dream more, learn more, do more and become more, you are a leader. —John Quincy Adams
56- In matters of style, swim with the current; in matters of principle, stand like a rock. —Thomas Jefferson
57- It is absurd that a man should rule others, who cannot rule himself. —Latin Proverb
58- It is better to lead from behind and to put others in front, especially when you celebrate victory when nice things occur. You take the front line when there is danger. Then people will appreciate your leadership. —Nelson Mandela
59- Lead and inspire people. Don’t try to manage and manipulate people. Inventories can be managed but people must be lead. —Ross Perot
60- Leaders aren’t born, they are made. And they are made just like anything else, through hard work. And that’s the price we’ll have to pay to achieve that goal, or any goal. —Vince Lombardi
61- Leaders must be close enough to relate to others, but far enough ahead to motivate them. —John C. Maxwell
62- Leadership and learning are indispensable to each other. —John F. Kennedy
63- Leadership cannot just go along to get along. Leadership must meet the moral challenge of the day. —Jesse Jackson
64- Leadership does not always wear the harness of compromise. —Woodrow Wilson
65- Leadership is a potent combination of strategy and character. But if you must be without one, be without the strategy. —Norman Schwarzkopf
66- Leadership is solving problems. The day soldiers stop bringing you their problems is the day you have stopped leading them. They have either lost confidence that you can help or concluded you do not care. Either case is a failure of leadership. —Colin Powell
67- Leadership is the key to 99 percent of all successful efforts. —Erskine Bowles
68- Leadership is unlocking people’s potential to become better. —Bill Bradley
69- Management is about arranging and telling. Leadership is about nurturing and enhancing. —Tom Peters
70- Management is efficiency in climbing the ladder of success; leadership determines whether the ladder is leaning against the right wall. —Stephen Covey
71- Never give an order that can’t be obeyed. —General Douglas MacArthur
72- No man is good enough to govern another man without that other’s consent. —Abraham Lincoln
73- What you do has far greater impact than what you say. —Stephen Covey
74- Not the cry, but the flight of a wild duck, leads the flock to fly and follow. —Chinese Proverb
75- One of the tests of leadership is the ability to recognize a problem before it becomes an emergency. —Arnold Glasow
76- The final test of a leader is that he leaves behind him in other men, the conviction and the will to carry on. —Walter Lippman
77- The greatest leaders mobilize others by coalescing people around a shared vision. —Ken Blanchard
78- The growth and development of people is the highest calling of leadership. —Harvey Firestone
79- To do great things is difficult; but to command great things is more difficult. —Friedrich Nietzsche
80- To have long term success as a coach or in any position of leadership, you have to be obsessed in some way. —Pat Riley
81- True leadership lies in guiding others to success. In ensuring that everyone is performing at their best, doing the work they are pledged to do and doing it well. —Bill Owens
82- We live in a society obsessed with public opinion. But leadership has never been about popularity. —Marco Rubio
Whatever you are, be a good one. —Abraham Lincoln
83- You gain strength, courage and confidence by every experience in which you really stop to look fear in the face. You must do the thing you think you cannot do. —Eleanor Roosevelt
84- A competent leader can get efficient service from poor troops, while on the contrary an incapable leader can demoralize the best of troops. —John J Pershing
85- A good leader is a person who takes a little more than his share of the blame and a little less than his share of the credit. —John Maxwell
86- There are three essentials to leadership: humility, clarity and courage. —Fuchan Yuan
87- I am endlessly fascinated that playing football is considered a training ground for leadership, but raising children isn’t. —Dee Dee Myers
88- A cowardly leader is the most dangerous of men. —Stephen King
89- My responsibility is getting all my players playing for the name on the front of the jersey, not the one on the back. –Unknown
90- A good plan violently executed now is better than a perfect plan executed next week. –George Patton
91- The supreme quality of leadership is integrity. –Dwight Eisenhower
92- You don’t lead by hitting people over the head—that’s assault, not leadership. –Dwight Eisenhower
93- Earn your leadership every day. –Michael Jordan.
94- Where there is no vision, the people perish. —Proverbs 29:18
95- He who has never learned to obey cannot be a good commander. —Aristotle
96- That’s nonsense; in fact, the opposite is true. Leaders are made rather than born. —Warren Bennis
97- It is understanding that gives us an ability to have peace. When we understand the other fellow’s viewpoint, and he understands our, then we can sit down and work out our differences. The buck stops here. – Harry S. Truman U.S. President
98- And so, my fellow Americans, ask not what your country can do for you, ask what you can do for your country. – John F. Kennedy
U.S. President
99- Leadership: the art of getting someone else to do something you want done because he wants to do it. – Dwight D. Eisenhower U.S. President.
ប្រភពដើម www.bobocambodia.com


August 10, 2015

ប្រធានាធិបតីអាមេរិកកាំង ( American President)



ល.រ ឈ្មោះNameឆ្នាំកាន់មុខតំណែង
1.ចច វ៉ាស៊ិងតោនGeorge Washington1789-1797
2.ចន អាដាមស៍John Adams1797-1801
3.ថូម៉ាស់​ ចេហ្វឺសុនThomas Jefferson1801-1809
4.ចេមស៍​ ម៉ាឌីសុនJames Madison1809-1817
5.ចេមស៍​ ម៉ុនរ៉ូJames Monroe1817-1825
6.ចន ឃ្វិនស៊ី អាដាមស៍John Quincy Adams1825-1829
7.អ៊ែនឌ្រូ ជែកសុនAndrew Jackson1829-1837
8.ម៉ារទីន វ៉ាន់ ប៊ូរេនMartin Van Buren1837-1841
9.វិល្លៀម ហ៊ែនរី ហ៊ែរីសុនWilliam Henry Harrison1841-
10.ចន ថែល័រJohn Tyler184-1845
11.ចេមស៍​ ណុក ផូលខ៍James Knok Polk1845-1849
12.ហ្សេខារី ថេឡរ៍Zachary Taylor1849-1850
13.មិលឡាដ ហ្វីលម៉រ៍Millard Fillmore1850-1853
14.ហ្វ្រែងគ្លិន ភៀសFranklin Pierce1853-1857
15.ចេមស៍​ ប៉ូខាណាន់James Buchanan1857-1861
16.អាប្រាហាម លិនខូលន៍Abraham Lincoln1861-1865
17.អ៊ែនឌ្រូ ចនសុនAndrew Johnson1865-1869
18.យូលីស៊ីស ហ្គ្រែនត៍Ulyssess S. Grant1869-1877
19.រូធ័រហ្វដ ហេយេស៍Rutherford B. Hayes1877-1881
20.ចេមស៍ ហ្ការហ្វៀលJames A. Garfield1881-
21.ឆេស្ទ័រ អារធ័រChester A. Arthur1881-1885
22.ហ្ក្រូវ័រ គ្លីវឡែនដ៍Grover Cleveland1885-1889
23.បិនចាមីន ហ៊ែរីសុនBenjamin Harrison1889-1893
24.ហ្ក្រូវ័រ គ្លីវឡែនដ៍Grover Cleveland1893-1897
25.វិល្លៀម ម៉ាក់ឃិនលីWilliam McKinley1897-1901
26.ធីអូដ័រ រូសឺវេលត៍Theodore Roosevelt1901-1909
27.វិល្លៀម ហូវើដ ថាហ្វត៍William Howard Taft1909-1913
28.វូដ្រូ វិលសុនWoodrow Wilson1913-1921
29.វ៉រេន ហារឌិងWarren G. Harding1921-1923
30.ខេលវិន ឃូលិដជ៍Calvin Coolidge1923-1929
31.ហ៊ែរបឺត ហ៊ូវ័រHerbert Hoover1929-1933
32.ហ្វ្រែងគ្លិន រូសឺវេលត៍Franklin D. Rossevelt1933-1945
33.ហ៊ែរី ទ្រូម៉ែនHarry S. Truman1945-1953
34.ដ្វាយត៍ អៃសិនហូវ័រDwight D. Eisenhower1953-1961
35.ចន អែហ្វ កេណ្ណឺឌីJohn F. Kennedy1961-1963
36.លីនដុន បេន ចនសុនLyndon b. Johnson1963-1969
37.រីឆាដ និចសុនRichard Nixon1969-1974
38.ជេរ៉ល់ដ៍ ហ្វដGerald R. Ford1974-1977
39.ជីមី ខារទ័រJimmy Carter1977-1981
40.រ៉ូណាល់ រីហ្កេនRonald Reagan1981-1989
41.ចច ប៊ូសGeorge H. W. Bush1989-1993
42.ប៊ីល គ្លីនតុនBill Clinton1993-2001
43.ចច វ៉ឃ័រ ប៊ូសGeorge Walker Bush2001-2009
44.បារ៉ាក់ អូបាម៉ាBarack Obama2009-
ម៉ាញប៊ក្ស